(ភ្នំពេញ)៖ ពិព័រណ៍ផលិតផលសម្រាប់អ្នកម្ដាយ និងបុត្រធីតា នៅថ្ងៃទី០៩-១១ ខែមិថុនា ខាងមុខនេះ នៅមជ្ឈមណ្ឌលកម្សាន្ត Kids City នឹងមានរៀបចំកម្មវិធី MOM & KIDS FAIR ដែលជាកម្មវិធីពិពរណ៍ផលិតផលសម្រាប់អ្នកម្ដាយ និងបុត្រធីតា ដោយមានការចូលរួមពីបណ្ដាដៃគូរទាំង7ក្រុមហ៊ុន​ និងសាលារៀនអន្តរជាតិ ចំនួន៤សាលាផ្សេងទៀត។

លោកអ្នកអាចអញ្ជើញចូលរួមកម្មវិធីតាំងពិពរណ៍ និងសាកល្បង ផលិតផលពីក្រុមហ៊ុនជាច្រើនដោយសេរី ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា៖

*ការដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទ និងលក់បញ្ចុះតម្លៃដល់៥០%ពី ក្រុមហ៊ុន Monument Books/Toys

*ការលាបក្រចក ពិនិត្យស្បែក និងផាត់មុខដោយឥតគិតថ្លៃ ព្រមទាំងការលក់ផលិតផល ស្រ្តី បញ្ចុះតម្លៃពិសេសរហូតដល់60%ពី Yves Rocher

*ការបង្ហាញពីការចំអិនម្ហូបអាហារពីក្រុមហ៊ុន Annam Cambodia

*ការបង្ហាញពីរបៀបរៀបចំ តុបតែងនំខេក ពីក្រុមហ៊ុន BreadTalk

*ល្បែងផ្លុំប៉េងប៉ុង និងការតុបតែងស៊ុត

* ការបង្ហាញរបៀបសូនរូប Cup Cake ដោយដីឥដ្ឋពីក្រុមហ៊ុន Rainbow Clay Art

*ការសម្ដែងត្លុកកំប្លែង​ និងការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់
លោកអ្នកប្រាកដជាបានរីករាយជាមួយនិងកម្មវិធីពិពរណ៍ដ៏ពិសេសនេះ!

អញ្ជើញចូលរួមទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងទូរស័ព្ទលេខ៖
 089 666 286 ឬ 098 500 017
អាស័យដ្ឋាន ៖ 162A (ក្បែរអគារ 42ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ, Facebook: Kids City Asia
Website:www.kidscityasia.com៕