(ភ្នំពេញ)៖ អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន បានទទួលមរណភាពនៅវេលាម៉ោង ២៖៤០នាទីយប់ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ​ ដោយរោគាពាធ ក្នុងវ័យប្រមាណ៦០ឆ្នាំ។

សពរបស់លោក បាននឹងកំពុងរៀបចំធ្វើបុណ្យនៅគេហដ្ឋាន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងនេះចាត់ទុកជា ការអញ្ជើញញាតិមិត្ត និងក្រុមគ្រួសារនៃសព៕