(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២៖១៥នាទីរំលងអធ្រាត ស្ថិតក្នុងភូមិថ្មីក្រុមទី៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចជាប់ផ្លូវបេតុងព្រៃស ដែលបណ្តាលឲ្យខូចខាតសំភារៈរួមមាន៖
* ផ្ទះទំហំ ៧ម x ៩ម ស្មើ២ខ្នងធ្វើអំពីថ្មក្រោមឈឺលើ
* តូបជួលចំនួន០៥ ទ្រព្យសម្បត្តិបាត់បង់មិនទាន់ដឹងចំនួនប៉ុន្មាននោះទេ។

ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿង ក្នុងនោះរថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង និងរាជធានីភ្នំពេញចំនួន០៧គ្រឿង ដោយធ្វើការបាញ់ពន្លត់អត់ទឹកចំនួន១២ស៉ីទែន មូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី៕

ទស្សនាវិដេអូ ដែលភ្នាក់ងារ Fresh News រាយការណ៍ពីកន្លែងកើេតហេតុ៖