(ស្វាយរៀង)៖ ខណៈម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ម៉ាស៊ីនឈៀក) បានបញ្ជូនទៅដល់ខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយនោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក តី ស៊ីផន បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ ដែលមិនទាន់ត្រួតពិនិត្យយានយន្តរបស់ខ្លួន ត្រូវត្រៀមខ្លួនយកយានយន្តទៅត្រួតពិនិត្យឲ្យបានគ្រប់គ្នា។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ម៉ាស៊ីនឈៀកយានយន្តនេះ នឹងដាក់ដំណើរការចាប់ពីថ្ងៃទី១២-១៦ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ មុខតំបន់សេដ្ឋកិច្ចពិសេស មេនហាតបេន ក្រុងបាវិត។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តស្វាយរៀង៖