(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក សៀរ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ខេត្តកណ្ដាលដែលជាទីទីតាំងឈរជើងរបស់ សម្ដេចតេជោ ហ៊ុន សែន កើនឡើងជាង៦ម៉ឺនសំឡេង រីឯគណបក្សសង្គ្រោះជាតិ បាត់សំឡេងយ៉ាងគំហុកជាង៦,៤ម៉ឺនសំឡេង សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ
២ ៖ មណ្ឌលឈរជើងរបស់ លោក កឹម សុខា នៅខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ បាត់បង់ជាង៥ម៉ឺនសំឡេង ខណៈបក្សប្រជាជន កើនឡើងជាង២.៥ម៉ឺនសំឡេង
៣៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភប្រាក់១ម៉ឺនដុល្លារ ដល់កូនកំព្រាទាំង៣របស់សពលោក អ៊ិត សេដ្ឋា
៤៖ ប្រជាពលរដ្ឋអគារប៊ូឌិញស ចំនួន៣០០គ្រួសារ បានរើសម្ភារៈចេញពីលំនៅដ្ឋានហើយ ក្រោយព្រមព្រៀងលក់ ជូនក្រុមហ៊ុន
៥៖ គ.ជ.ប បញ្ជាក់ពីភាពយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋមការបោះឆ្នោត ឃុំ-សង្កាត់ លើទូរទស្សន៍ជាតិ ខណៈ៦១៩ឃុំ/សង្កាត់ បានប្រកាសលទ្ធផលរួចរាល់
៦៖ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនជាតិថៃ៣នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធនឹងការនាំចូលលុយដុល្លារក្លែងក្លាយ ជាង៥ម៉ឺនដុល្លារ ក្នុងប្រទេសកម្ពុជា
៧៖ ខេត្តត្បូងឃ្មុំមូលដ្ឋានឈរជើងរបស់ សម្ដេចចក្រី ហេង សំរិន គណបក្សប្រជាជនកើនសំឡេងលើស គណបក្សសង្គ្រោះជាតិ ជាង៤ម៉ឺន
៨៖ នគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ដែលចូលមករស់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌជ្រោយចង្វា
៩៖ លោក ហ៊ុយ វណ្ណៈ សម្តែងការសោកស្តាយដែលអ្នកវិភាគខ្ចីវស្សា មាស នី មិនយល់អំពីសិទ្ធិការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដែលគួរមករៀនបន្ថែម !
១០៖ ទស្សនៈនិងមតិ៖ ឱ! បណ្ឌិតអ្នកវិភាគនយោបាយដូរកាហ្វេខ្មៅ មាស នី អើយ ល្មមទៅវត្តរៀនធម៌ហើយ !

* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ច្រានចោលជំនួយរបស់កូរ៉េខាងត្បូង» ​ដោយសារតែប្រទេសនេះ បានចូលដៃជាមួយ​អន្តរជាតិ ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើព្យុងយ៉ាង!
២៖ រលកកម្តៅមរណៈដ៏អាក្រក់ «ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៥០នាក់» ខណៈសីតុណ្ហភាពឡើងដល់ ៤៧អង្សាសេនៅតាមរដ្ឋមួយចំនួន!
៣៖ អារ៉ាប៊ីសាអូឌីត បិទការិយាល័យសារព័ត៌មាន Al Jazeera ដោយសារជម្លោះការទូតជាមួយប្រទេស កាតា
៤៖ អារ៉ាប៊ីសាអូឌីត សម្រេចហាមមិនឲ្យរាល់យន្តហោះរបស់ប្រទេសកាតា មានវត្តមាននៅអាកាសយានដ្ឋាន ឬឆ្លងកាត់ដែនអាកាសរបស់ខ្លួនទៀតឡើយ ៕