(ភ្នំពេញ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញឈ្មោះ ជា លីម ភេទប្រស ជាម្ចាស់កម្មសិទ្ធិលើយានយន្ត Toyota Camry ពាក់ស្លាកលេខ ភ្នំពេញ 2C-3636 ផលិតឆ្នាំ២០០២ ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៨E0 ផ្លូវលេខ១២៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឲ្យចូលទៅបង់ប្រាក់ពិន័យ ដោយសារបើកបរលើសល្បឿនកំណត់។

លិខិតអញ្ជើញដដែលបានបន្តថា ទីតាំងដែលម្ចាស់រថយន្តឈ្មោះ ជា លីម បានបើកបរលើសល្បឿនកំណត់នោះ គឺនៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ស្ថិតនៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលាម៉ោង៩៖២៥នាទី ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។

សាមីខ្លួនឈ្មោះ ជា លីម អាចទៅបង់ប្រាក់ផាកពិន័យនៅទីតាំងចំនួន៣ រួមមាន៖

១៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) លេខទូរសព្ទ ០៧៧ ២៧៥ ២៥៧ និង ០៧៨ ៤៤៥ ៤៤៥

២៖ ទីស្នាក់ការការនគរបាលនគរបាលចរាចរណ៍ផ្លូវគោក ជាប់របងខាងត្បូងសាលាបឋមសិក្សាចតុមុខ លេខទូរសព្ទ ០១២ ៥៦៥ ៤១៩ និង ០៨៩ ២២២ ៩៥៩

៣៖ ទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ស្ពានអាកាស៧មករា ជាប់ប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ លេខទូរសព្ទ ០៨៥ ៦១៧ ៧៧៦ និង ០១៧ ៧៥៧ ៥៩៧។

លិខិតខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា «ក្នុងករណីមិនបានទៅបង់ប្រាក់ពិន័យ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួល​បានលិខិត ចំនួននៃប្រាក់ពិន័យនឹងត្រូវដំឡើងទ្វេដង, បើលើសពី៦០ថ្ងៃ ត្រូវដំឡើងប្រាក់ពិន័យ ៣ដង, បើលើសពី៩០ថ្ងៃ ត្រូវរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ»

ដូច្នេះសូមសាមីខ្លួនរួសរាល់អញ្ជើញទៅបង់ប្រាក់ពិន័យតាមការជម្រាបជូនដូចខាងលើ តាមស្មារតីគោរពច្បាប់៕