(ភ្នំពេញ)៖ ដើម្បីផ្តល់ការលើកទឹកចិត្ត ដល់អតិថិជនដែលនិយម ប្រើប្រាស់ផលិតផល Samsung ក្រុមហ៊ុន Samsung ផ្តល់ ជូននូវកាដូពិសេសយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់អតិថិជន ដូចជា ម៉ាស៊ីនបូមធូលី ម៉ៃក្រូវេវ កន្សែង ពោះគោ និងឆ័ត្រជាដើម សម្រាប់ការជាវម៉ាស៊ីនត្រជាក់ ទូទឹកកក និងម៉ាស៊ីនបោកគក់សាមសុងពីថ្ងៃទី១ ដល់ ៣០ ខែមិថុនា ឬរហូតអស់ពីស្តុក នៅតាមហាងទំនើបសាមសុង ដែលបានកំណត់តែប៉ុណ្ណោះ។

ការថែមជូនសម្រាប់តែម៉ូដែលខាងក្រោមនេះ៖

* រាល់ការជាវទូទឹកកកសាមសុងម៉ូដែល RF56K9040SG/ST ចំណុះ ៥៦០ លីត្រ ឬ ម៉ូដែលRH58K6687SL/ST ចំណុះ ៥៨០ លីត្រ ថែមជូនម៉ាស៊ីនបូមធូលីដោយស្វ័យប្រវត្តិម៉ូដែល VR10M7030WG/ST មួយដោយឥតគិតថ្លៃភ្លាមៗ។

-  រាល់ការជាវទូទឹកកក Samsung ម៉ូដែល RF62K62377A /ST ចំណុះ 62០ លីត្រ, ម៉ូដែល RSS8K66677P/ST ចំណុះ 580 លីត្រ ឬ ម៉ាស៊ីនបោកគក់ Samsung ម៉ូដែល WW12K84120W/ST ទំងន់ 12kg មួយគ្រឿង ថែមជូនម៉ាស៊ីនបូមធូលីម៉ូដែល VR10M7030WG/ST មួយគ្រឿងដោយឥតគិតថ្លៃ។

*រាល់ការជាវម៉ាស៊ីនបោកគក់ម៉ូដែល WW90K6410QW/ST ទំងន់ 9kg, ម៉ូដែល WW80K5410WW/STទំងន់ 8kg  ឬ ម៉ូដែល WW21M8700GV/ST ទំងន់ 21kg  ថែមជូនម៉ៃក្រូវេវម៉ូដែល MG23K3575AS/ST មួយគ្រឿង ដោយឥតគិតថ្លៃ។

*ប្រសិនបើលោកអ្នកជាវម៉ាស៊ីនត្រជាក់ Samsung ម៉ូដែល Premium Inverter AR10MVSDNWKNUN, AR13MVSDNWKNUN ឬ AR13MVFNAWKNUN, AR16MVFNAWKNUN, AR24MVFNAWK ថែមជូនម៉ៃក្រូវេវម៉ូដែល ME711K/KST មួយដោយឥតគិតថ្លៃ។

ចំណែកការជាវម៉ាស៊ីនបោកខោអាវ ចាប់ពីទំហំបោក ១០គីឡូក្រាម ឡើង នឹងថែមជូនកន្សែងពោះគោ ដ៏ស្រស់ស្អាតមួយ ជាវទូទឹកកកចាប់ពីទំហំ ២៥០ លីត្រឡើងទៅ ថែមជូនឆ័ត្រដ៏ស្រស់ស្អាត មួយភ្លាមៗ។

គួររំលឹកផងដែរថា ស្ទើរតែគ្រប់ម៉ូដែលទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ Samsung សុទ្ធតែមានបំពាក់នូវប្រព័ន្ធ បច្ចេកវិទ្យា Digital Inverter ដែលជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងដំណើរការបានកាន់តែល្អ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើន ទៀត៕