(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់យុវជន និងនិស្សិត ដែលមានសមត្ថភាពក្នុងការផលិតវីដេអូ អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ការផលិតវីដេអូខ្លី ក្រោមប្រធានបទ «អាស៊ានប្រឆាំងការជួញដូរ៖ មនុស្សមិន​មែនសម្រាប់លក់ទេ»

បើតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ទៀតថា កាលបរិច្ឆេទចែកពាក្យសុំប្រកួតប្រជែង សម្រាប់និស្សិត និងយុវជន អាចមកទទួលពាក្យ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះតទៅ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានអាស្រ័យដ្ឋាន អាគារលេខ៣ ផ្លូវ VI.13 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ៕

សូមអានខ្លឹមសារទាំងស្រុង របស់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖