(តាកែវ)៖ គណនី​ Facebook របស់​អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Vannak Lay» ត្រូវបានក្រុមជនខិលខូច Hack យកទៅគ្រប់គ្រង នៅព្រឹកថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧នេះ។

​រដ្ឋបាលសាលាខេត្តតាកែវ បានប្រកាស​ឲ្យដឹងនៅព្រឹកនេះថា នៅវេលាម៉ោង ៩៖៤៥នាទីព្រឹកនេះ គណនី Facebook របស់លោកអភិបាលតាកែវ ត្រូវបានក្រុមជនខិលខូចដណ្ដើម យកគ្រប់គ្រង ព្រមទាំងបានប្ដូររូបភាពនៅលើ Profile Photo និង ​Cover Photo ខុសពីរូបដើមថែមទៀតផង។

​បើតាមសេចក្ដីប្រកាស របស់រដ្ឋបាលសាលាខេត្ត បច្ចុប្បន្នក្រុមការងារកំពុងតែព្យាយាម ធ្វើការដណ្ដើមគណនី ​របស់លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ យកមកគ្រប់គ្រងវិញ៕