(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែកលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃស្អែកនេះ នឹងទៅចូលរួមបោះឆ្នោត​នៅការិយាល័យ​សាលាបឋមសិក្សា ចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងដែលបានចុះឈ្មោះចូលរួម​បោះឆ្នោតរួចរាល់​ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនាពេលកន្លងទៅ