(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅក្នុងរយៈពេលពេញ១ខែឧសភា កន្លងទៅថ្មីៗនេះ ខ្លួនបានពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀនចំនួន៦២៦នាក់។  

តាមរបាយការណ៍ របស់ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បានទទួលពិនិត្យ និងព្យាបាល អ្នកញៀនគ្រឿងញៀន នៅតាមសេវាសុខាភិបាលសាធារណៈ សរុបចំនួន៦២៦នាក់​ ក្នុងនោះមាន៖

១៖ ករណីថ្មី៖ ១២៦នាក់
២៖ ករណីចាស់៖ ៥០០នាក់
៣៖ ប្រភេទគ្រឿងញៀន
* ញៀនពួកអំ្វហ្វេតាមីន៖ ៥៣១នាក់ ស្មើនឹង៨៥%
* ញៀនពួកអាភៀន៖ ៩៥នាក់ស្មើនឹង១៥%
៤៖ បរុសចំនួន ៦១០នាក់ស្មើនឹង៩៧% និងស្រី១៦នាក់ ស្មើនឹង៣%

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់អ្នកញៀនគ្រឿងញៀន និងអាណាព្យាបាលទាំងអស់ដែលដឹងថា ខ្លួន ឬកូនរបស់ខ្លួន ញៀនគ្រឿងញៀន សូមស្វែងរកសេវាពិនិត្យព្យាបាល ឲ្យឆាប់នៅតាមសេវាសុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះរបស់លោកអ្នក៕