(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត បានដឹកនាំ សមាជិកស្រុក-ឃុំ-ភូមិ និងសមាជិក-សមាជិកាទាំងអស់ចំនួន ៦១៨នាក់ ក្នុងនោះមានស្រី៣២៦នាក់, រថយន្តធំចំនួន០៣គ្រឿង, រថយន្តតូច១៦គ្រឿង និងម៉ូតូ១៨០គ្រឿង  ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។

ក្បួនហែខាងលើនេះ បានហែរពីទីស្នាក់ការឃុំឆ្ពោះទៅ ទីស្នាក់ការគណបក្សស្រុកស្វាយអន្ទរ ដើម្បីប្រារព្ធពិធី បិទយុទ្ធនា ការឃោសនា រួចហើយ បានវិញត្រឡប់មកហែរតាមបណ្តាភូមិក្នុងឃុំទាំងមូល និងបានបញ្ចប់ នាវេលាម៉ោង១២៖៥៥នាទី ប្រកប ដោយសុវត្តិភាព និងជោគជ័យក្រៃលែង។

ដោយឡែកនៅឃុំគោកគង់កើត លោក ចាន់ វ៉ាន់ធឿន ក៏បានរៀបចំពីធីហែរក្បួន បិទយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹ ក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ដែលមានការចូលរួមពីសមាជិក ស្រុក-ឃុំ-ភូមិ និងសមាជិក-សមាជិការទាំងអស់ចំនួន៧៥០នាក់ និងស្រី៥២៤នាក់ , រថយន្តធំ០៤គ្រឿង, រថយន្តតូច៣០គ្រឿង និងម៉ូតូ១៥៩គ្រឿង។

ក្បួនបានហែរពីទីស្នាក់ការឃុំ ឆ្ពោះទៅតាមបណ្តាភូមិ ទាំង១២ភូមិ ទូទាំងឃុំ ហើយបានបញ្ចប់នាម៉ោង០១៖០៥នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ៕