(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ចុះជួយក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកចំនួន១១,៧៥០នាក់ មកពី៧សង្កាត់ ដើម្បីឃោសនារកសំឡេងឆ្នោត ទូទាំងក្រុងពោធិ៍សាត់ នាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ក្នុងឱកាសនោះផងដែរ លោក ម៉ៅ ធនិន ក៏បានអំពាវនាវ និងរំលឹកជាថ្មីម្ដងទៀត ទៅកាន់សមាជិក សមាធិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមខ្លួនសម្រាប់ថ្ងៃបោៈឆោ្នតថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ គឺរៀបចំឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ និងគូសសញ្ញឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឧ្ឍ ប្រទេសជាតិ និងរក្សាសន្ដិភាពជាតិ៕