(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌២ផ្សេងគ្នា បញ្ជាក់អំពីចំនួន​អ្នក​សង្កេតការណ៍​ជាតិ និងអន្តរ​ជាតិ ចូល​​រួម​​សង្កេត​​មើល​​ដំណើរ​​ការ​​បោះ​​ឆ្នោត​​ជ្រើស​​រើស​​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ នៅថ្ងៃទី០៤​ ខែមិថុនា ខាងមុខនេះ។

គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មាន៖

* អ្នកសង្កេតការណ៍ជាតិ មកពីអង្គការ ស្ថាប័ននានាសរុបចំនួន ៧៤,៦៧១នាក់ ដែលមានស្រីចំនួន៣៩៥៥៥នាក់។

* អ្នកសង្កេតការណ៍អន្តរជាតិ មកពីបណ្តាស្ថានទូត អង្គការអន្តរជាតិនានា សរុបចំនួន៣៨៤នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖