(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ ប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំ​វល្លិ៍ស ស្រុកសំរោងទង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្ររាប់រយនាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទបញ្ចប់។

​ថ្លែងមុនដំណើរយុទ្ធនាការ លោក នរ រតនៈវឌ្ឍនោ បាន​ឲ្យដឹងថា សូមបងប្អូនត្រូវជឿជាក់ទៅគណបក្សប្រជាជនកម្ពុជា ដោយនិយាយតែការពិតមិនចេះនិយាយកុហក ហើយប្រទេសអភិវឌ្ឍន៍រីកចម្រើនរាល់ថ្ងៃគឺ ​ដោយសារគណបក្ស​ប្រជាជនកម្ពុជា​ ហេតុនេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានជំហរយ៉ាងរឹងមាំបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ​គឺបង្កើន សន្តិភាព ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ហើយបងប្អូនមានសិទ្ធិសេរីភាព ក្នុងការដើរហើរទៀត ដោយគ្មានការភ័យខ្លាចដូច្នេះ​ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា​។

លោកប្រធាន​ បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗ​គ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តា​កុំភ្លេចនាំយក​នូវអត្តសញ្ញាណប័ណ្ណ ឬ​ឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់៕