(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសន្និសីទសារព័ត៌មាន បូកសរុបលទ្ធផលការងារ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺ នឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។

ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទង នឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានា ត្រូវបានបញ្ឈប់ពេញរយៈពេល ២៤ម៉ោង។

លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕