(ភ្នំពេញ)៖ ហាងនំបុ័ង BreadTalk លំដាប់អន្តរជាតិមកពីប្រទេសសឹង្ហបុរីដែលមានឈ្មោះល្បីនៅក្នុង​ទីផ្សារ​ប្រទេសកម្ពុជាចាប់តាំងពីចុងឆ្នាំ២០១៤ បានពង្រីកខ្លួនដែលបានបើកសាខាទី៦ បានជោគជ័យនៅព្រឹកថ្ងៃទី២ ខែមិថុនានេះ។

អ្នកចាត់ការហាងនំប៉័ង BreadTalk សាខាកម្ពុជាក្រោម លោក មាស មធុរា បានថ្លែងឲ្យដឹងថា «សាខាទី៦នេះ ជាសាខាថ្មី ដែលមានការតុបតែងប្លែកជាងសាខាណាៗទាំងអស់ ទាំងផាសុខភាព និង សោភ័ណភាព ជាមួយនឹងទីតាំងកាន់តែធំទូលាយ»

លោកបានបន្ដថា «ហាងនំបុ័ងយើងខ្ញុំ តែងតែនាំមកនៅនំដែលមានរសជាតិថ្មីៗ ដែលសម្រិតសម្រាំងដោយអ្នកជំនាញ ក្រៅប្រទេសមុននឹងដាក់លក់នៅក្នុងទីផ្សារ។ ដូច្នេះហើយ បានជានំបុ័ងរបស់ BreadTalk មានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់សុខភាព។

 សម្រាប់សាខាថ្មីនេះ នឹងមាននំរសជាតិថ្មីគឺ Original Egg Tart ដែលនឹងចាប់លក់ពីថ្ងៃទី៩ ខែមិថុនាខាងមុខនេះ។

 ជាពិសេសផងដែរនោះ សាខាទី៦ ក៏មានកម្មវិធីពិសេសសម្រាប់ថ្ងៃសម្ភោធជាផ្លូវការ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ជាមួយកម្មវិធីទិញបីថែមបី ទៅលើគ្រប់ប្រភេទនំប៉័ង»

លោកបន្ថែមថា កាន់តែងាយស្រួលជាងនេះទៅទៀត អតិថិជនក៏អាចពិសារនំនៅក្នុងហាងផ្ទាល់តែម្ដង ដែលអាចពិសារបណ្ដើរ ធ្វើការបណ្ដើរ ឬសម្រាប់ជួបជុំជជែកពិភាក្សាការងារផ្សេងៗ និងបង្កើនភាពជិតស្និទ្ធបន្ថែមទៀត ហើយសម្រាប់សិស្សនិស្សិតវិញ ក៏មានភាពងាយស្រួលក្នុងការធ្វើកិច្ចការសាលានៅទីនេះបានផងដែរ។

គួរបញ្ជាក់ផងដែរថា ហាងនំបុ័ង BreadTalk បានបើកសម្ភោធនៅថ្ងៃទី២ ខែមិថុនា។ រហូតមកទល់នឹងពេលនេះ BreadTalk មានសាខាចំនួន៦ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី និង សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ហើយ BreadTalk  នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគត៕