(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ លោក ហែម ថេង ប្រធានគណៈពង្រឹងឃុំភ្នំសំពៅស្រុកបាណន់ បានដឹកនាំសមាជិក សមាជិការបក្សមូលដ្ឋានក្នុងឃុំចំនួន ២,៥០០នាក់ ចូលរួមដង្ហែរក្បួនបក្សនៅថ្ងៃបញ្ចប់យុទ្ធនាឃោសនា រកសម្លេងឆ្នោត ហើយសមាជិកបក្សទាំងអស់ក៏បានប្តេជ្ញាបោះឆ្នោតជូន CPP ដើម្បីអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំបន្តទៀត ក្នុងឱកាសជួបសំណេះសំណាលជាមួយមហាគ្រួសារបក្សCPPឃុំភ្នំសំពៅទាំងអស់ចំនួន២,៥០០នាក់។

លោក ហែម ថេង បានបញ្ជាក់ក្នុងយុទ្ធនាការឃោសនានៅថ្ងៃបញ្ចប់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំសំពៅ មេត្តាបោះឆ្នោតជូនCPP ឲ្យបានគ្រប់ៗគ្នា បានទទួលការគាំទ្រនិងទទួលជ័យជម្នះ ដើម្បីបក្សយើងមានឱកាសបម្រើកសាង និងអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋមូលដ្ឋានប្រើប្រាស់ ជាប្រយោជន៍សហគមន៍ របស់ពួកគាត់បន្ថែមទៀត។

លោកប្រធានបានបន្តថា មានតែគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ទិសដៅបម្រើ ប្រជាពលរដ្ឋពិតៗ គ្រប់ទិសទី បានកសាងសមិទ្ធិផលសន្ធឹកសន្ធាប់លើគ្រប់វិស័យ ដែលមានថ្នាក់ដឹកនាំកំពូលដែលតែងបាន ដឹងសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពិសេសក្រុមការងារ CPPមូលដ្ឋានមិនដែលបានភូតកុហក់ប្រជាពលរដ្ឋម្តងឡើយ គឺខិតខំបម្រើ និងដោះស្រាយកង្វល់ជូនពួកគាត់រាល់បញ្ហាបានទាន់ពេលវេលាមិនដែលខានឡើយ។

នៅក្នុងការជួបជុំក្នុងពិធីដង្ហែរក្បួនបក្សឃោសនារកសម្លេងឆ្នោតនេះដែរ សមាជិកបក្សទាំងអស់មានភាពរីករាយដោយបាន ស្រែកជ័យឃោសដូចគ្នាថា យើងទាំងអស់គ្នាប្តេជ្ញាបោះឆ្នោតជូនCPP ដណ្តើមជ័យជម្នះឲ្យបាន ដើម្បីទុកឱកាសឲ្យក្រុមប្រឹក្សា ឃុំអណត្តិថ្មីនេះ បម្រើសេវាជូនពួកគាត់ឲ្យកាន់តែល្អប្សើររជាងអណត្តិមុន។

លោកបានបន្តថា CPP ខំធ្វើតែអំពើល្អដល់ប្រជាពលដ្ឋឲ្យបានច្រើនជាប្រចាំទៅ ប្រជាពលរដ្ឋលោកបានឆ្លើយតប ដឹងគុណបក្សយើងតាមរយៈសន្លឹកឆ្នោតនេះឯង កុំឲ្យសន្យាខ្យល់ដូចគេ គឺប្រជាពលរដ្ឋស្រឡាញ់គាំទ្រយើងជារហូតទៅ និងគ្មានបក្សណាមកធ្វើល្អជាងCPPឡើយ។ លោកបានអំពាវនាវសារជាថ្មីម្តងទៀតថា យើងត្រូវត្រៀមលក្ខណៈសម្បត្តិនិង ឯកសារពាក់ព័ន្ធសម្រាប់យកទៅឆ្នោតនៅព្រឹកម៉ោង៧ដល់ម៉ោង៣រសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នេះឲ្យបានគ្រប់ៗគ្នា។