(កំពង់ចាម)៖ លោក សោ សាវឿន ​សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះ​ជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រជិត១ពាន់នាក់ បើកយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅថ្ងៃក្រោយ ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះ លោក ក៏បានធ្វើការដាស់តឿនឲ្យសកម្មជន​កុំជឿតាមការញុះញង់ របស់គណបក្សប្រឆាំងឲ្យសោះ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ គណបក្សប្រឆាំងបានធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនកុំជឿឲ្យសោះ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គឺតែងនៅជិតប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក សោ សាវឿន សង្កត់ធ្ងន់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រទេស និងមានសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូត៕