(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ បានមកដល់ទៀតហើយ គឺការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់​ដោយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ត្រូវបានកែសម្រួលជាថ្មី ដោយបញ្ចុះតម្លៃជាងមុន។ 

ការកែសម្រួលតម្លៃប្រើប្រាស់ទឹកស្អាតថ្មីនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការបន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

យោងតាមសេចក្តីសម្រេច របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ពីការកែប្រែតម្លៃ នៃការប្រើប្រាស់ទឹកដែលទើបកែប្រែថ្មី ដូចខាងក្រោម៖

* សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹកលក្ខណៈធម្មតា  

១៖ ប្រើមិនលើសពី៣ម៉ែត្រគូប ក្នុង១ខែ តម្លៃត្រឹមតែ៤០០រៀល ក្នុងមួយម៉ែត្រគូប

២៖ ប្រើចាប់ពី៤ម៉ែត្រគូប ដល់៧ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ៥០០រៀលក្នុងមួយម៉ែត្រគូប

៣៖ ប្រើចាប់ពី៨ម៉ែត្រគូប ដល់១៥ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ៧៧០រៀលក្នុងមួយម៉ែត្រគូប

៤៖ ប្រើចាប់ពី១៦ម៉ែត្រគូប ដល់៥០ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ១០១០រៀលក្នុងមួយម៉ែត្រគូប

៥៖ លើកពី៥០ម៉ែត្រគូបក្នុង១ខែ តម្លៃ១២៧០រៀលក្នុងមួយម៉ែត្រគូប

* សម្រាប់ស្ថាប័នរដ្ឋ និងតំណាងចែកចាយ គ្រប់បរិមាណតម្លៃ១០៣០រៀលក្នុងមួយម៉ែត្រគូប

* សម្រាប់អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាពស្វយ័ត និងអ្នកលក់បន្ដ

១៖ ប្រើមិនលើសពី១០០ម៉ែត្រគូបក្នុង១ខែ តម្លៃ៩៥០រៀលក្នុងមួយម៉ែត្រគូប

២៖ ប្រើចាប់ពី១០១ម៉ែត្រគូបដល់២០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១១៥០រៀលក្នុងមួយម៉ែត្រគូប

៣៖ ប្រើចាប់ពី២០១ម៉ែត្រគូប ដល់៥០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១៣៥០រៀលក្នុងមួយម៉ែត្រគូប

៤៖ ប្រើលើសពី៥០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១៤៥០រៀលក្នុងមួយម៉ែត្រគូប។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ទៀតថា ការកំណត់ថ្លៃលក់ទឹកស្អាតថ្មីនេះ ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែឧសភា តទៅ៕