(បន្ទាយមានជ័យ)៖​ នៅថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ បានដឹកនាំសមាជិក​សមាជិកា​ គណបក្សប្រជាជនខេត្តបន្ទាយមានជ័យ​ រាប់ពាននាក់ ដង្ហែ​គណបក្សប្រជាជននៅថ្ងៃបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោតនេះ​។

​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលើកឡើង​​ថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុង ប្រទេសប្រទេស ហើយមិនដូចគណបក្សដទៃ បានត្រឹមតែសន្យា។ លោកបានបន្តថា «គណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើន មកទល់សព្វថ្ងៃនេះ។ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គមហើយជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា​ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា​ ដែលអ្វីៗទាំងអស់គឺកើតចេញពីពលិកម្មរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ។

បន្ថែមពីនេះ នាយឧត្តម​សេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ​ និងអំពាវនាវ​ អ្នកចូលរួម និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក​ និងសូមបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនបន្តទៀតដើម្បីអភិវឌ្ឍន៍ឃុំ​ សង្កាត់យើងទាំងអស់គ្នា​បន្ថែមការរីកចម្រើន ដើម្បីអនាគតយើង​ អនាគតកូនចៅយើង​គ្រប់គ្នា​​

សូមជម្រាបថា ក្បួនដង្ហែរនេះចេញពីក្រុងសិរីសោភ័ណ​ ឆ្ពោះទៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕