(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ប្រ​កាស​ព័ត៌​មានមួយ ដោយបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មាន​ភ្នាក់​ងារ​គណបក្ស​នយោបាយទាំង១២ បានដាក់ពាក្យចូលរួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ រហូតដល់ជាង១០ម៉ឺននាក់។

ភ្នាក់ងារគណបក្សនយោបាយដែលចូលរួម សង្កេតមើលការបោះឆ្នោតរួមមាន៖ អ្នកសង្កេតមើលការបោះឆ្នោតពេញសិទ្ធិចំនួន ៥៨,៦២៧នាក់ (ស្រី១១,៧៦២នាក់) អ្នកសង្កេតមើលការបោះឆ្នោតបម្រុងចំនួន៤៦,៧២១នាក់ (ស្រី១១,២៣០នាក់) សរុបទាំងអស់ចំនួន ១០៥,៣៤៨នាក់ (ស្រី២២,៩៩២នាក់)៕