(ភ្នំពេញ)៖ The Park Land 598 ជា​​​​គម្រោងថ្មី​​របស់​ក្រុមហ៊ុន​ ជីប ម៉ុង​ លែន​ ដែល​នឹង​​​​​​បើក​លក់​ជា​ផ្លូវ​ការ​នា​​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

​គម្រោង​ ដឹ ផាក លែន​ ៥៩៨​ ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ៥៩៨ ឬ​ផ្លូវ​ឯកឧត្តម​​ជា​​សុផារ៉ា ដែល​ស្ថិត​នៅ​​ក្នុង​សង្កាត់​ច្រាំង​​ចំរេះ​​ពីរ​ ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ។

គម្រោង​​នេះ​ចម្ងាយពី​រង្វង់​មូល​កាំកូ​ស៊ីធី​​ប្រហែល​​បួន​​គីឡូម៉ែត្រ​ និង​​ផ្សារភ្ជាប់​ទៅ​នឹង​​វិថី​តូច​ធំ​​​​យ៉ាង​ខ្វាត់​ខ្វែង។

គេ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​គម្រោង​នេះ​ទៅ​កាន់​ផ្សារ​ទំនើប​ Aeon Mall II ​ចម្ងាយ​​ប្រហែល​៤.៣​គីឡូម៉ែត្រ។ គម្រោង​នេះ​ភ្ជាប់​ទៅ​នឹង​​ផ្លូវ​ជាតិ​លេខ​៥​ ​​​ចម្ងាយ​​ត្រឹម​តែ​៩០០​ម៉ែត្រ។

អ្នក​អាច​​​​​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ជាតិ​លេខ​​៦A តាម​ផ្លូវ​លីយ៉ុងផាត់​​ និងអាច​​​ធ្វើ​​ដំណើរ​ទៅ​ផ្លូវ​ជាតិ​​លេខ​​៤​ តាម​ទំនប់​កប់​ស្រូវ។ ក្រៅ​​ពី​នេះ​​ មាន​ផ្លូវ​​ធំ​​ទូលាយ​ពុះ​កណ្ដាល​​គម្រោង​​ ដឹ ផាក លែន​ ៥៩៨ ភ្ជាប់​ទៅ​​នឹង​​ផ្លូវ​​ទៅ​​កាន់​​​​ទួល​​សង្កែ​ ឬ​មក​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វារ។

គម្រោង​ ដឹ ផាក លែន​ ៥៩៨ នឹង​​សាងសង់​លំនៅឋាន​ទំនើប​ ទាន់​សម័យ ​ប្រាំ​មួយ​ប្រភេទ​ គឺ​ វីឡា​ឃ្វីន, វីឡាឃ្វីន​ប្រភេទ A, វីឡា​ភ្លោះ,​ វីឡា​កូន​កាត់​​ប្រភេទ​ A, វីឡា​កូន​កាត់​​ប្រភេទ​ B, និង​​ហ្សប់ហោស៍ ព្រម​ទាំង​ក្លឹប​ហាត់​ប្រាណ​ និង​​ហេដ្ឋារចនា​សម្ព័ន្ធ​​ខ្វាត់ខ្វែង​​ផង​​ដែរ។ គម្រោង​ ដឹ ផាក លែន​ ៥៩៨​ នឹង​បើក​លក់​នា​ពេល​ឆាប់​ៗ​ខាង​​មុខ​នេះ៕