(ព្រះសីហនុ)៖ នៅក្នុងរយៈពេល១សប្ដាហ៍នេះ គិតចាប់ពីថ្ងៃទី២០​​ ខែឧសភា មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន៧ករណី ដោយឃាត់ខ្លួន ជនសង្ស័យចំនួន៧នាក់ និងបានបញ្ជូនទៅសាលាដំបូង។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីដឹកជញ្ជូន-រក្សាទុកជួញដូរ គ្រឿងញៀនមានចំនួន៥ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ និងករណីសម្រួលឲ្យប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ មានចំនួន២ករណី ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់។

លោកថា ក្នុងនោះដកហូតវត្ថុតាងបានរួមមាន៖ ថ្នាំញៀនមេតំហ្វេមីន (ICE) មានទម្ងន់ ៧,២៦ក្រាម, ទូរស័ព្ទដៃចំនួន៦គ្រឿង, ម៉ូតូចំនួន១គ្រឿង, ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១៕