(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន បន្ទាប់ពីបានពិនិត្យ ដោយត្រឹមត្រូវវាង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោត។

* អនុញ្ញាតឲ្យបោះឆ្នោតបាន៖

១៖ បើឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោតដូចគ្នា

២៖ បើឈ្មោះ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតដូចគ្នា ប៉ុន្តែខុសភេទ

៣៖ បើរូបពិត ចាស់ជាង ឬក្មេងជាងអាយុក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតដូចគ្នានឹងឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត

* បន្តពិនិត្យថា អាចឲ្យបោះឆ្នោតបាន ឬពុំបាន៖

១៖ បើរូបថត និងរូបភាពពិតដូចគ្នា តែឈ្មោះសរសេរខុសអក្ខរាវិរុទ្ធ ដូចជាខ្វះ ឬលើស ស្រះ ព្យញ្ជនៈ ជើងអក្សរ វណ្ណយុត្ត នាំឲ្យមានសូរសំឡេងដូចគ្នានោះត្រូវបន្តពិនិត្យ៖
* ឲ្យបោះឆ្នោតបាន បើភេទ ថ្ងៃខែឆ្នាំកំណើតដូចគ្នា
* ពុំអនុញ្ញាតឲ្យបោះឆ្នោត បើភេទ ឬថ្ងៃខែឆ្នាំកំណើតខុសគ្នា។

២៖ បន្តពិនិត្យទិន្នន័យផ្សេងទៀត ដើម្បីឲ្យប្រាកដថា ឈ្មោះណាមួយ ដែលត្រូវអនុញ្ញាតឲ្យបោះឆ្នោតក្នុងករណី ឈ្មោះពីរ ឬច្រើនដូចគ្នា ឬស្រដៀងគ្នា៕

សូមអានសេចក្តីណែនាំរបស់ គ.ជ.ប ទាំងស្រុង៖