)៖ ឪពុកបាននាំកូនឡើងផ្ទះ ខណៈមេឃកំពុងភ្លៀងត្រូវឆ្លងចរន្តអគ្គិសនីតាមបង្កាន់ដៃជណ្តើរដែក បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ និងសន្លប់របួសម្នាក់ ត្រូវដឹកយកទៅសង្រ្គោះនៅមន្ទីរស្រុកមោងឬស្សី នៅម៉ោង៤៖០០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំនុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆក់ចរន្តអគ្គិសនីនេះ កេីតឡេីងទៅលើជនរងគ្រោះទី១៖ ឈ្មោះ ជឿន ម៉ុន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរធ្វេីស្រែ រស់ភូមិឃុំកេីតហេតុខាងលេី (ស្លាប់), ទី២៖ ឈ្មោះ ម៉ុន ម៉ៃ ភេទប្រុស អាយុ១០ឆ្នាំមុខរបរសិស្ស ត្រូវជាកូនរស់នៅភូមិឃុំកេីតហេតុខាងលេី (ស្លាប់) ៣៖ ឈ្មោះវ៉េត ធី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរធ្វេីស្រែ រស់នៅភូមិឃុំកេីតហេតុខាងលេី (សន្លប់) ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលខ្សែភ្លើងឆក់នេះគឺបណ្តាលមកពីមេឃកំពុងភ្លៀងរលឹម ជនរងគ្រោះបាននាំកូនឡេីងទៅលេីផ្ទះពេលនោះខ្សែភ្លេីង ក៏បានឆ្លងចរន្តតាមបង្កាន់ដៃជណ្ដេីរផ្ទះបណ្ដាលឲ្យឆក់ឪពុក និងកូនស្លាប់ ភ្លាមៗនោះឈ្មោះ វ៉េត ធី ក៏ឃេីញបានរត់ទៅជួយត្រូវខ្សែភ្លេីងឆក់ឲ្យសន្លប់ជាមួយគ្នាតែម្ដង។ បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី សាកសពទាំងពីរត្រូវបានក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕