(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គុន្ធធារ៉ា, លោក ហួន លីហួ និង ឥន្ទ វុត្ថា រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រសួងការពារជាតិ បានថ្លែងថា សេចក្តីថ្លែងការណ៍របស់ ខុមហ្វ្រែល គឺជាការលាបពណ៌ និងប្រមាថដល់កងយោធពលខេមរភូមិន្ទ
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អាស៊ីសេរីកំពុងចូលរួមបំពេញបំណងទុច្ចរិតរបស់ Hacker ! នេះជាភស្តុតាងសំខាន់ដែលអាចស្វែងរកជនទុច្ចរិត និងអ្នកពាក់ព័ន្ធក្នុងរឿងនេះ!
៣៖ សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ១៩៧៩
៤៖ គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា
៥៖ អ្នកទោសនៅខេត្តរតនគិរី៥នាក់ ហែកគុកលូនតាមលូគេចខ្លួន តែចាប់បានម្នាក់ដោយសារបាក់ជើងរត់មិនរួច, នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុង តាមចាប់មកវិញ
៦៖ សម្តេច ស ខេង ប្រាប់ប្រជាពលរដ្ឋទាំងអស់ ឲ្យត្រៀមឯកសារគ្រប់គ្រាន់ សម្រាប់ការចូលរួមបោះឆ្នោត នាថ្ងៃទី៤ មិថុនា, គណបក្សប្រជាជនហ៊ានថា គឺហ៊ានធ្វើ
៧៖ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណដល់ទេសចរអន្តរជាតិ ដែលបានបោះឆ្នោតជូនប្រាសាទអង្គរវត្តរបស់ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១
៨៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាម២៩នាក់ នៅខណ្ឌច្បារអំពៅ ពីបទស្នាក់នៅ និងធ្វើការខុសច្បាប់
៩៖ រថយន្តដឹកកម្មកររោងចក្រ ចំរាញ់ប្រេងដូង នៅខេត្តព្រះសីហនុ បានក្រឡាប់បណ្ដាលឲ្យមនុស្ស ២៣នាក់ រងរបួស
១០៖ រាជរដ្ឋាភិបាល ណែនាំឲ្យផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងនៅថ្ងៃ០៣-០៤ មិថុនា ដើម្បីរក្សាសន្តិសុខសណ្តាប់នៅថ្ងៃបោះឆ្នោត
១១៖ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការ​បោះឆ្នោត

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីភ្នាក់ងារព័ត៌មានរបស់ ISIS ចេញផ្សាយថា «ខ្លួនជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែក នៅទីក្រុងហ្សាការតា ស្លាប់ប៉ូលិស០៣នាក់ និងរបួស១២នាក់!»
២៖ «ការស៊ើបអង្កេតរបស់ FBI រឿងទំនាក់ទំនងសម្ងាត់ជាមួយរុស្ស៊ី ពេលនេះរាលដាលដល់កូនប្រសារ លោក ដូណាល់ ត្រាំ ហើយ!»
៣៖ ស្វែងយល់ពី កិច្ចប្រជុំ G7 2017 ដែលប្រព្រឹត្តទៅនៅអ៊ីតាលី នៅថ្ងៃទី២៦ ដល់២៧ ខែឧសភានេះ
៤៖ ភេរវកម្មនៅទីក្រុង Manchester ចក្រភពអង់គ្លេស៖ «ប៉ូលិសបន្តចាប់ខ្លួនជនសង្ស័យបានសរុប ១០នាក់ហើយ!»
៥៖ ទីបំផុតរដ្ឋាភិបាលឡាវ «សម្រេចបញ្ឈប់ការសាងសង់ អគារសាធារណៈទាំងអស់» រហូតដល់ឆ្នាំ២០២០ តបតាមនយោបាយសន្សំសម្ចៃថវិកាជាតិ!
៦៖ តុលាការកំពូលចិន «កាត់ទោសប្រហារជីវិត អតីតមន្រ្តីជាន់ខ្ពស់ក្នុងខេត្តមួយ» ដោយសារតែបានប្រព្រឹត្តអំពើពុករលួយ និងមនុស្សឃាត!
៧៖ ដូណាល់ ត្រាំ «កំពុងត្រៀមផែនការថ្មី០៤ចំណុចទៀតហើយ ទុកសង្កត់ក គីម ជុងអ៊ុន» ឲ្យខ្លាំងជាងមុន! ៕