(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានទទួលស្គាល់ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត៦ម៉ឺននាក់ហើយ។

គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងនោះ សុទ្ធសឹងមកពីអង្គការមិនមែនរដ្ឋាភិបាល សមាគម និងស្ថានទូតនានា ដែលក្នុងនោះមានអ្នកសង្កេតការណ៍ជាតិចំនួន ៥៦៨១៧នាក់ និងអន្តរជាតិចំនួន៩៤នាក់ ដើម្បីចូលរួមអង្កេតមើលដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕