(ភ្នំពេញ)៖ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងរៀបចំប្រារព្ធ ទិវាកុមារអន្ដរជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីជាការអបអរសាទរ ចំពោះការទទួលបានសិទ្ធិ សេរីភាពក្នុងការទទួលបាន នូវការអប់រំប្រកបដោយគុណភាព ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានមោទនភាពក្នុងការក្លាយមកជាសាលាអន្តរជាតិមួយក្នុងចំណោម សាលាអន្តរជាតិដែលមានកេរ្ដិ៍ឈ្មោះ និងធំៗបំផុតក្នុងប្រទេសកម្ពុជា ដោយបានអប់រំ និងបង្រៀនក្មេងៗជាច្រើនពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២ ដើម្បីឲ្យក្លាយជាពលរដ្ឋសកល មានទំនួល ខុសត្រូវ និងដើម្បីអាចឲ្យគេបានរួមចំណែក ជាវិជ្ជមានដល់ប្រទេសកម្ពុជា។

កម្មវិធីទិវាកុមាអន្តរជាតិ របស់សាលាស៊ី អាយ អេ ហ្វឺសត៍នឹងធ្វើឡើងចាប់​ពីវេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់ ក្នុងបរិវេណសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្ទះ​លេខ១០៧, ផ្លូវ២០០៤។

នាឱកាសនោះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏នឹងបង្ហាញអាគារថ្មីមួយទៀតដែលកំពុង សាងសង់សម្រាប់ថ្នាក់មតេយ្យសិក្សា ដែលមានទីតាំងរួមនៅបរិវេណនេះ។ វាជាមជ្ឈមណ្ឌលសិក្សាស្តង់ដារដ៏ទំនើបមួយ ដែលមានបរិវេណធំទូលាយ បរិស្ថានដ៏ប្រសើរសំរាប់ក្មេងៗក្នុងការសិក្សានិងធំធាត់ប្រកបដោយគុណភាពខ្ពស់ ព្រោះសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានការតាំងចិត្តខ្ពស់ក្នុងការក្លាយជាអ្នកអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីស្អែកនេះដែរ ក៏មានអាហារ ល្បែងកំសាន្ត និងកម្មវិធីជាច្រើនទៀត ដែលរៀបចំឡើងដោយ សិស្សានុសិស្ស ដូចជាការសម្តែងពីសិល្បៈចម្រុះវប្បធម៌នៅលើវេទិកា និងទេពកោសល្យផ្សេងទៀតរបស់ពួកគាត់។ សាលា​បានថ្លែង អំណរគុណដល់ដៃគូ ដែលជាអ្នកឧបត្ថម្ភកម្មវិធីខាងលើ និងលើកកំពស់ស្មារតីកុមារ រួមមាន ធនាគាCIMB (Bank),  ក្រុមហ៊ុន Mazda, Ezecom, Orkide Villa Borey, MyTeb, Monument Toys and Books, Kid’s City, Cambodian Country Club and Roomchang ផងដែរ។

ដោយឡែក សម្រាប់ការចុះឈ្មោះសិក្សានាវិស្សមកាល និងការសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ចាប់ផ្តើមពីចុះឈ្មោះ​ចាប់ ថ្ងៃនេះតទៅ។ មាតាបិតាឬអាណាព្យាបាលសិស្សអាចទំនាក់ទំនងបានមកកាន់អ៊ីម៉ែល  ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ ០៩៩ ២០០ ០១១ ឬ ០៦៩ ៤០០ ០១១៕