(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធ និងមិនទទួលខុសត្រូវចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានការកាត់តសម្លេងរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា មានការដក ឬបញ្ឈប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។