Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែឧសភា រាជធានី​-ខេត្តមួយ​ចំនួន​នឹងមាន​ភ្លៀងធ្លាក់​ច្រើន, តំបន់​សមុទ្រ​មានភ្លៀង និងខ្យល់​បោកបក់​ខ្លាំង រលក​ខ្ពស់ៗ សូមប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត !

26-05-2017 07:14

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា បាន និងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលបណ្តារាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២៧ ខែឧសភា ឆ្នាំ ២០១៧ ។

ក្រសួងបានឲ្យដឹងទៀតថា នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ ដូចនេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ៕