(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល២១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ៤គ្រឿង, យានយន្ដផ្សេងៗ២គ្រឿង និងថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៨លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង១លើក, និងងងុយដេក២លើក។

សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២១៤លើក បណ្ដាលឲ្យស្លាប់៨៩នាក់ របួសធ្ងន់២៣១នាក់ និងរងរបួសស្រាល១១២នាក់៕