(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, លោក អាន សុគន្ធធារ៉ា, លោក សៀ សៀកឡេង និង កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់បារាំងថា នឹងរៀបចំព្រំដែន ឲ្យចប់សព្វគ្រប់ពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី កុំឲ្យបញ្ហាបន្តដល់កូនខ្មែរជំនាន់ក្រោយ
២៖ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រាប់កម្ពុជាឲ្យមានទំនុកលើទឹកខ្មៅរបស់ខ្លួន ព្រោះពលរដ្ឋឥណ្ឌាជាង ១ពាន់លាននាក់ បានប្រើសម្រាប់បោះឆ្នោត
៣៖ សពកម្លាំងមួកខៀវកម្ពុជា ៤រូប ដែលពលីជីវិតនៅអាហ្រ្វិកកណ្តាល បានមកដល់មាតុភូមិវិញ ក្រោមភាពសោកសៅយ៉ាងក្រៃលែង
៤៖ សពវីរៈយុទ្ធជនខ្មែរទាំង៤រូប ដែលបានពលីជីវិតនៅអាហ្រ្វិកកណ្តាល បានដង្ហែដល់លំនៅដ្ឋាន និងរៀបចំធ្វើពិធីបុណ្យក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត
៥៖ គ.ជ.ប និងសង្គមស៊ីវិលមើលឃើញថា ការឃោសនាបោះឆ្នោតអាណត្តិនេះ ល្អជាងអាណត្តិមុនៗ ហើយបក្សនយោបាយមានភាពចាស់ទុំ
៦៖ ឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់មកកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង
៧៖ រដ្ឋមន្រ្តីបរិស្ថាន បានថ្លែងថា កម្ពុជាមានតំបន់ការពារធម្មជាតិជាង ៧លានហិកតា និងទទួលជោគជ័យខ្ពស់ក្នុងការអភិរក្សជីវៈចម្រុះ
៨៖ អ្នកសារព័ត៌មាន Fresh News ចំនួន ៣រូប ត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ច និងសម្ភាសន៍កិច្ចការងារព័ត៌មាន នៅក្រៅប្រទេស

* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ ទៅដល់ប្រទេសអ៉ីស្រាអែលហើយ ដោយនឹងធ្វើការពិភាក្សាបញ្ហាដ៏តានតឹង ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
២៖ បំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យកណ្តាលក្រុងបាងកក បណ្តាលឲ្យមនុស្សរបួស ២៤នាក់
៣៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីត ប្រធានាធិបតី ត្រាំ នឹងបន្តទៅកាន់ប្រទេសជាច្រើនទៀត ទាំងនៅមជ្ឈិមបូព៌ា និងអឺរ៉ុបជាលើកដំបូង
៤៖ លោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យផលិតគ្រាប់មីស៊ីល Ballistic ទ្រង់ទ្រាយធំ ក្រោយការបាញ់សាកល្បងទទួលជោគជ័យធំធេង កាលពីថ្ងៃអាទិត្យ
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងថា កិច្ចព្រមព្រៀងទិញសព្វាវុធ ១១០ពាន់លានដុល្លារ នឹងជួយឱ្យអារ៉ាប៊ីសាអ៊ូឌីត មានសមត្ថភាពទប់ទល់អ៉ីរ៉ង់
៦៖ អ៉ីរ៉ង់ចោទអាមេរិកថា កំពុងបូមលុយពីស្តេច អារ៉ាប៊ី សាអូឌីត និងថ្កោលទោសការចោទប្រកាន់អ៉ីរ៉ង់ថា ធ្វើសកម្មភាពភេរវកម្ម
៧៖ បែកធ្លាយកិច្ចសន្ទនាសម្ងាត់ លោក ស៊ី ជិនពីង ស្នើសុំលោក ដូណាល់ ត្រាំ ១០០ថ្ងៃ ដើម្បីរៀបចំទណ្ឌកម្មលើកូរ៉េខាងជើង ៕