(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ​ផ្លូវលេខ២៩CC ចាប់ពីចន្លោះផ្លូវ CC ដល់ផ្លូវ៥៣CC និងទំហំ២២៥មម នៅលើផ្លូវ៥៣CC ចាប់ពីចន្លោះផ្លូវ២៩CC ដល់ផ្លូវ១០៤CC ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីម៉ោង​២១៖០០នាទី ថ្ងៃទី២៥ ដល់​ម៉ោង០៤៖០០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បញ្ជាក់ថា មូលហេតុដែល​រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ផ្អាក់ការផ្គត់ផ្គង់នេះ ព្រោះតែរដ្ឋាករទឹកស្វយ័ត​ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ​១៦០មម នៅតំបន់ខាងលើ៕

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ​ ដែលមានខ្លឹមសារទាំងស្រុង៖