(ព្រៃវែង)៖  លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំជាខ្លាង-ឃុំគោកគង់កើត បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដោយមានការ ចូលរួមពីលោក ឌុច គន្ធា អភិបាលស្រុកស្វាយអន្ទរ ដោយមានការចូលរួម ពីសមាជិក-សមាជិការ និងសមាជិកបក្សភូមិ-ឃុំ ចូលរួមមានចំនួន ៤៤០នាក់ (ស្រី ២១៥នាក់)នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ។

ក្នុងពិធីសំណេះសំណាលនេះលោក ចាន់ វ៉ាន់ធឿន បានកោតសរសើរ ដល់ក្រុមយុវជនចំពោះភាពឆ្លាតវៃ ក្នុងការជ្រើសរើសគណបក្ស នយោបាយ ដើម្បីចូលរួមធ្វើនយោបាយ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយយ៉ាងធំ មានគោលនយោបាយ យ៉ាងច្បាស់លាស់ ក្នុងការដឹកនាំប្រទេស និងបានធ្វើការងារធំៗ ជាច្រើនសម្រាប់ជាតិដូចជា ការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត បញ្ចប់សង្គ្រាមស៊ីវិលតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ល។ ជាមួយគ្នានេះ លោកអគុណចំពោះ ក្រុមការងារយុវជន CPP ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម និងជួយរកប្រជាប្រិយភាព ជូនដល់គណបក្ស ប្រជាជនកម្ពុជា។

លោក ចាន់ វ៉ាន់ធឿន បានបន្តថា បានស្នើសុំឲ្យយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្វាយអន្ទរទាំងអស់ ត្រូវខិតខំពង្រឹងចំណេះដឹង របស់ខ្លួនបន្ថែមទៀត ដើម្បីបន្តវេន ដឹកនាំប្រទេសជាតិ បន្តឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើ គ្រប់វិស័យ គោលនយោបាយ និងទស្សនវិស័យ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោប្រធានគណបក្ស។

លោកក៏បានជម្រុញឲ្យមានការបង្កើត ក្រុមការងារយុវជនថ្នាក់មូលដ្នានបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារគណបក្សប្រជាជនកម្ពុជា និងជាពិសេសចូលរួមជម្រុញ ឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និងសម្រាប់អាណត្តិក្រោយៗទៀត។

លោក ចាន់ វ៉ាន់ធឿន បានបញ្ជាក់ថា បន្ទាប់មកបានបន្តហែរក្បួនយុទ្ឋនាការ បោះឆ្នោត ដោយហែរឆ្លងកាត់ទាំង០៨ភូមិក្នុងឃុំទាំងមូល មានរថយន្តធំ ០៤គ្រឿង, រថយន្តតូច ០៧គ្រឿង និងម៉ូតូ ១៧៥គ្រឿងដោយមានប្រជាពលរដ្ឋនៅតាមផ្ទះនិមួយៗតាមដងផ្លូវឈរ អមអរសាទរ​។ ក្នុងពីធីនេះមានអាហារ សម្រន់ជូនសមាជិក-ស មាជិការ នូវនំប័ង,ទឹក ដោះគោ,ទឹកសុទ្ធ៕