(ភ្នំពេញ)៖ យុវជនម្នាក់ដែលជាអតីតនិស្សិតរៀន នៅសកលវិទ្យាល័យកម្ពុជា បានលោតចេញពីបន្ទប់ទឹកជាន់ទី៥ របស់សកលវិទ្យាល័យមួយនេះ សាខាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់មួយរំពេច នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បង្កឲ្យមានភ្ញាក់ផ្ផើលយ៉ាងខ្លាំង។ នេះបើយោងតាមលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព Fresh News មុននេះបន្តិច។

លោក ម៉ក់ ហុង បានបញ្ជាក់ថា «ជនរងគ្រោះមិនមែនជាសិស្សរៀននៅសាលាហ្នឹងទេ តែពីធ្លាប់រៀនពីមុនមក ហើយការលោតនេះ ​សង្ស័យមានវិបត្តិអ្វីមួយ»

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ។ សម្រាប់អត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕