(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia និង Century 21 China នាថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយសហការគ្នាបង្កើតទីផ្សារ និង លក់គម្រោងខុនដូលំដាប់អន្តរជាតិ នៅក្នុងប្រទេសចិន។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Century 21 នៅក្នុងប្រទេសកម្ពុជា។

លោក Seraj Sutton នាយកប្រតិបត្តិរបស់ Century 21 Cambodia បានថ្លែងថា ក្រុមហ៊ុនយើងសង្កេតឃើញថា វិស័យអចលនៈទ្រព្យនៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុង រយៈពេល ១២ ខែចុងក្រោយនេះ ហើយការរីកចម្រើននេះបានបង្កើតឳកាសជាច្រើន ក្នុងការពង្រីកទីផ្សារឱ្យកាន់តែធំជាងមុន សម្រាប់អ្នកវិនិយោគពីប្រទេសដទៃទៀតក្នុងតំបន់ ជាពិសេសប្រទេសចិន។

លោក Seraj Sutton បានបកស្រាយថា ចក្ខុវិស័យជាសកល ដែលជាផ្នែកមួយនៃគោលបំណងក្នុងការធ្វើឱ្យ​អាជីវកម្មអន្តរជាតិកាន់តែល្អប្រសើរ គឺចាំបាច់សំរាប់ Century 21 Cambodia  ដើម្បីអាចធ្វើឱ្យអាជីវកម្មរបស់ខ្លួន ឈានទៅមុខបានក្នុង ទីផ្សារអចលនទ្រព្យនេះ។ ចក្ខុវិស័យនេះ នឹងក្លាយទៅជាកម្លាំងជំរុញមួយ ដែលលើកទឹកចិត្តពួកគេក្នុងការបង្កើត កិច្ចសហការ និង អាជីវកម្មសកល។

គាត់បន្តទៀតថា «ដូច្នេះ យើងនឹងផ្សព្វផ្សាយគម្រោងនានាក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ទៅដល់បណ្តាអ្នកវិនិយោគក្រៅប្រទេស តាមរយៈ ការធ្វើដំនើរ ការបង្កើតទំនាក់ទំនង និង ការបង្កើតបណ្តាញ ដើម្បីជួយសម្រួល ការលក់»

លោកបានបន្ថែមថា «យើងមានសេចក្តីរំភើបរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ Century 21 China ដែលនេះជាហេដ្ឋារចនាសម្ព័ន្ធ នៃការលក់ និង បង្កើតទីផ្សារយ៉ាងធំទូលាយ ក្នុងប្រទេសចិន ជាមួយនឹង 1,340 ការិយាល័យ និង ភ្នាក់ងារអចលនៈទ្រព្យអាជីព ជាង 16,000 នាក់ ក្នុង 42 ទីក្រុង។ ចំពោះកិច្ចសហការអន្តរជាតិ Century 21 Cambodia  មានបំណងប្រើប្រាស់នូវអានុភាពនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិរបស់ Century 21 នៅក្នុងប្រទេសចិនដែលជាផ្នែកមួយនៃការគាំទ្រជាសកល»

លោក Seraj Sutton បានកត់សំគាល់ថា អ្នកវិនិយោគជាច្រើនក្នុង ពិភពលោក រួមទាំង ប្រទេសកម្ពុជា និង ប្រទេសចិន កំពុងតែសំលឹងរកមើល ការវិនិយោគក្នុងបែបបទផ្សេងៗ ហើយនេះជាហេតុផល ដែល Century 21 Cambodia ធ្វើការរៀបចំ, ស្នើសុំ, អនុវត្ត និង សម្របសម្រួល នូវ រចនាសម្ព័ន្ធចរន្តទៅវិញទៅមក ដែលអ្នកវិនិយោគអចលនៈទ្រព្យ ចិន និង កម្ពុជា អាចវិនិយោគលើគម្រោងក្រៅប្រទេស និង អ្នកវិនិយោគបរទេសក៏អាចវិនិយោគក្នុង ប្រទេស ចិន និង ប្រទេសកម្ពុជាវិញផងដែរ, ហើយអ្នកវិនិយោគបរទេស ក៏អាចវិនិយោគដូចគ្នាលើគំរោងនានា នៅប្រទេសផ្សេងៗ ទាំងក្នុង និង ក្រៅតំបន់ ។

លោក Seraj Sutton បា​នគូសបញ្ជាក់ទៀតថា «ពួកយើងជឿជាក់ថា ចំពោះកិច្ចសហការ លក់ និង បង្កើតទីផ្សារ អចលនៈទ្រព្យ ជាមួយនឹង Century 21 China នឹងនាំមកនូវជោគជ័យយ៉ាងធំសម្បើម សំរាប់ភាគីទាំងសងខាង»