(ភ្នំពេញ)៖ វីដេអូ «រសជាតិ​នៃ​​ដំណើរ​ផ្សងព្រេង​» ​នៅ​ប្រ​ទេស​ម៉ាល់ឌីវ​ចំនួន​ពីរ របស់​យុវជន​ខ្មែ​រ​​យើង​​ពីររូប​ ដែល​បាន​​ឈ្នះ​សំបុត្រ​ដំណើរកម្សាន្ត​​ពី​ស្រា​បៀរកម្ពុជា ពិត​ជា​មាន​រសជាតិ​ប្លែក​ម្យ៉ាងម្នាក់​​។

ម្ចាស់​គណនេយ្យហ្វេសប៊ុក Sara Vuth ដែល​ជា​ម្ចាស់​ជយ​លាភីលេខ១​របស់​ស្រាបៀរ​កម្ពុជា បាន​ផលិត​វីដេអូ​​បែបទាន់​សម័យ​ ដោយ​បង្ហាញ​ពី​សម្រស់​ដ៏ស្រស់ស្អាត​ ដូចឋានសួគ៌របស់​ប្រ​ទេស​ម៉ាល់ឌីវ។ Sara Vuth បានបង្ហាញ​ពី​សកម្មភាព​​ ចាប់​តាំង​ពី​ពេល​ចេញ​ដំ​ណើរ​ពី​កម្ពុជា​ រហូតទៅ​ដល់​ប្រ​ទេសម៉ាល់ឌីវ ដោយ​បង្ហាញ​រូបភាពស្រស់​ស្អាត​​​ពី​មុំ​ផ្សេងៗគ្នា ដូចជា​ពី​លើ​អាកាស និង​ក្នុង​ទឹកថ្លា​ឆ្វង់​ នៅ​ម៉ាល់ឌីវ​​ ជាដើម។

ចំណែក ​ម្ចាស់​គណនេយ្យហ្វេសប៊ុក La Kil ដែល​ជា​ម្ចាស់​​ជយលាភី​លេខ២​ បាន​ផលិត​វីដេអូ​បង្ហាញ​​​ ពីសម្រស់​របស់​កោះ​ម៉ាល់ឌីវ អម​ដោយ​​ភាព​ផ្អែម​ល្អែម​​​ជាមួយ​ដៃគូ​ ដែល​បង្ហាញ​ពី​រសជាតិ​​ នៃ​ដំណើរ​ផ្សង​ព្រេង​មួយ​ បែប​ផ្សេងទៀត៕

Sara Vuth: https://www.facebook.com/cambodiabeer/videos/1458688714181210/
La kil: https://www.facebook.com/cambodiabeer/videos/1458688947514520/

ទស្សនាវិដេអូ «រសជាតិ​នៃ​​​ដំណើរ​ផ្សងព្រេង​» ខាងក្រោមនេះ៖