(ព្រៃវែង)៖ កាលពីចុងសប្ដាហ៏កន្លងទៅនេះ អ្នកតំណាងរាស្ត្រ អនុប្រធានក្រុមការងារ ចុះជួយខេត្តព្រៃវែង ប្រធាន អនុប្រធាន ក្រុមការងារចុះជួយ ឃុំព្រែកចង្រ្កាន និងឃុំព្នៅទី២ ព្រមទាំងសមាជិក សមាជិការ និងក្រុមការងារនៅតាមមូលដ្ឋានបានចូលរួម ប្រារព្ឋពិធីសម្ពោធដាក់អោយ ប្រើប្រាស់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្ដាល។

ពិធីសម្ពោធទីស្នាក់ការនេះ បានការចូលរួមពីលោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ជា សុមេធី អនុប្រធាន ក្រុមការងារ និងជាអភិបាលខេត្តព្រៃវែង ព្រមទាំងលោក ប៉ុល រតនា លោក នឹម ច័ន្ទតាណា ប្រធាន អនុប្រធានក្រុមការងារ ចុះជួយឃុំព្រែកចង្ក្រាន និងឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ព្រមទាំងសមាជិក សមាជិការ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាច្រើនរូបទៀតផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំក្រុមការងារទាំងអស់ ក៏បានចែកអំណោយដល់ជនពិការ និងជូនរទេះរុញ ចំនួន២គ្រឿង ព្រមទាំងចែកថវិកាជូនគណបក្សស្រុក និងគណបក្សឃុំ មួយចំនួនព្រមទាំងចែកមេក្រូបំពងសម្លេង ចំនួន១០ឈុត ជូនដល់ភូមិនីមួយៗ ក្នុងឃុំព្រែកចង្រ្កាន និងឃុំព្នៅទី២ សំរាប់ទុកប្រើប្រាស់។ បន្ទាប់មកថ្នាក់ដឹកនាំបានអញ្ជើញ ចូលរួមទស្សនាអគារទីស្នាក់ការដែលទើប តែសាងសង់ហើយ ដោយបំពាក់សំភារៈទំនើបៗ សំរាប់ចែកជូនសមាជិក សមាជិការ និងក្រុមការងារនៅតាមមូលដ្ឋាន ប្រើប្រាស់ផងដែរ៕