(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារ៉ាយ,កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន គុន្ធធារ៉ា រាយការណ៍ ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា គ្មានបាតដៃរបស់ បក្សប្រឆាំងនោះឡើយ
២៖ អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកការបញ្ចេញទស្សនៈ របស់ប្រធានក្រុមសមាជិកសភាអាស៊ាន គឺជាយុទ្ធនាការញុះញង់ បង្កអសន្តិសុខសង្គម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
៣៖ តបការរិះគន់របស់លោក កឹម សុខា រឿងកម្ពុជាខ្វះបង្គន់៖ លោក ខៀវ កាញារីទ្ធ សួរថា បក្សប្រឆាំងធ្លាប់ជួយសង់បង្គន់ ជូនប្រជាជនបានមួយហើយឬនៅ?
៤៖ អ្នកនាំពាក្យ គ.ជ.ប៖ មុនថ្ងៃបោះឆ្នោត១ថ្ងៃ គ.ជ.ប មិនអនុញ្ញាតឲ្យអង្គភាពសារព័ត៌មានផ្សព្វផ្សាយពាក់ព័ន្ធ ការឃោសនា ឲ្យគណបក្សណាមួយឡើយ
៥៖ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា និងខេត្តស៊ីអានរបស់ចិន បើកដាក់ឲ្យដំណើរការ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម
៦៖ ធនាគារពិភពលោក៖ វិស័យសំណង់ និងវិស័យកាត់ដេរ ជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ, ក្នុងឆ្នាំ២០១៧-២០១៨ នឹងសម្រេចបាន ៦.៩%
៧៖ ពលរដ្ឋខ្មែរ ១៩នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួន ពេលឆ្លងដែនទៅកាប់ឈើគ្រញូង តែ១០នាក់ត្រូវបាន ដោះលែងវិញហើយ
៨៖ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃជិត៥៧លានដុល្លារ ចាប់ផ្ដើមសាងសង់ហើយ
៩៖ ក្រសួងធនធានទឹក៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់
ខណៈមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនស្ទើរទូទាំងប្រទេស!
១០៖ ពលរដ្ឋនៅអគារប៊ូឌីញជាង ៧៤ភាគរយហើយ បានធ្វើកិច្ចសន្យាលក់លំនៅឋានរបស់ខ្លួន

* ព័ត៌មានអន្តរជាតិ (World News)
១៖ នាយករដ្ឋមន្រ្តីថៃ អំពាវនាវដល់ពលរដ្ឋថៃ កុំឲ្យចាញ់បោកពាក្យសន្យាខ្យល់ របស់អ្នកនយោបាយ
២៖ សមាជិកសភាអាមេរិក អំពាវនាវឱ្យទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតី
៣៖ មានមូលហេតុមួយដែលគេសង្ស័យថា ប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញនាយក FBI ចេញពីតំណែង
៤៖ មនុស្សស្លាប់បន្តកើនឡើង ក្នុងបាតុកម្មបង្ហូរឈាម ប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា!
៥៖ ព្រះនាងម្ចាស់ជប៉ុន Mako «សុខចិត្តចាកចេញពីខ្សែរាជវង្ស» ដោយសារចង់រៀបការជាមួយរាស្ត្រសាមញ្ញ៕