(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត នៅចុងសប្ដាហ៍នេះ បានទទួលអំណោយគ្រោះមហន្តរាយពី លោក ឡាំ ហេងហួត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយដល់គ្រួសារដែលរងគ្រោះ ក្នុងខេត្តកំពង់ធំ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយធម្មជាតិ ទីណាបងប្អូនមានទុកលំបាក ទីនោះមានសម្តេចទំាងទ្វេរ នៅជាមួយបងប្អូនជានិច្ច។

សូមជម្រាបថា អំណោយដែលទទួលបានរួមមាន៖ អង្ករ ៣០០ការ៉ុង និងមី ៣០០កេះ ផ្តល់ជូនលេខាធិការដ្ឋាន ដើម្បីចាត់ចែងជួយដល់គ្រួសារដែលរងគ្រោះ៕