(ភ្នំពេញ)៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​នៅ​កម្ពុជា​ក្រោយពេល​ឡើង​ធ្វើជា​នាយក​រដ្ឋមន្រ្តី​ប្រទេស​វៀតណាម ​លោក ​ង្វៀន ​សួន​ហ៊្វុ​ក ​និង​ភរិយា ​ព្រមទាំង​គណៈប្រតិភូ​ចាប់ពី​ថ្ងៃទី២៤ ​មកដល់​ថ្ងៃទី២៥ ​ខែមេសា ​ឆ្នាំ២០១៧នេះ ​លោកនាយក​រដ្ឋមន្រ្តី​វៀតណាម ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការគួរសម ​និង​ពិភាក្សា​ការងារ​ជាច្រើន​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាន​ប័ន​កំ​ពូល​ៗ​នៅ​កម្ពុជា ​ហើយ​ការងារ​ជាច្រើន​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក ង្វៀន សួនហ៊្វុក បានដឹកនាំគណៈប្រតិភូរបស់ខ្លួនចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ហើយក៏បានអញ្ជើញជាសហអធិបតីភាពក្នុងពិធីចុះហត្ថលេសាលើពិធីសារចំនួន៤ផងដែរ។

ខាងក្រោម គឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក នៅកម្ពុជា ព្រមទាំងលទ្ធផលនៃជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលក្រសួងការបរទេសកម្ពុជា ទើបនឹងចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ៖