(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានសហកាជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាម១២នាក់ និងឥណ្ឌាម្នាក់ ដែលស្នាក់នៅក្នុងហាងកាហ្វេ ហាងកោសជប់ និងផ្ទះជួល ស្ថិតនៅផ្លូវលេខ២៣០  សង្កាត់ផ្សារបឹងសាឡាង ខណ្ឌទួលគោក។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា មានជនបរទេសទាំង១៣នាក់នេះ គឺកំពុងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយឃាត់ខ្លួនបាន កម្លាំងសមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួន ១៣នាក់ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។

សូមជម្រាបថា នៅថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ចំនួន១២នាក់​ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែន និងក្លែងឯកសារធ្វើដំណើរ (លិខិតឆ្លងដែន) តាមបណ្តោផ្លូវសហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខផងដែរ៕