(ភ្នំពេញ)៖ លុច្ស ដែលជាសាប៊ូដុសខ្លួនលំដាប់ថ្នាក់ពិភពលោក បានបង្ហាញដល់អ្នកចូលរួមជាង៥,០០០នាក់ នូវរូបមន្តនៃក្លិនដ៏ក្រអូបដូចទឹកអប់ ដែលផលិតដោយអ្នកជំនាញទឹកអប់ ដ៏ល្បីនៅប្រទេសបារំាង អង់គ្លេស និងសហរដ្ឋអាមេរិក នៅផ្សារទំនើបអ៊ីអន កាលពីពេលថ្មីៗនេះ។

លោកស្រី សំ សុជាតា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនយូនីលីវើ ដែលនំាចូល និងលក់ផ្តាច់មុខសាប៊ូដុសខ្លួនលុច្ស បាបឲ្យដឹងថា «សម្រាប់លុច្ស យើងជឿជាក់ថា ការងូតទឹកជាមួយនឹងសាប៊ូដុសខ្លួន ដែលផ្តល់ក្លិនក្រអូបជាប់បានយូរ និងជួយថែបំប៉នស្បែក គឺផ្តល់នូវទំនុកចិត្តដល់នារីគ្រប់រូបពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ក្លិនដ៏ក្រអូបដូចទឹកអប់របស់សាប៊ូលុច្ស គ្រប់ប្រភេទ ដែលយើងបង្កើតឡើង គឺត្រូវបានចម្រាញ់ពីផ្កាដោយអ្នកជំនាញទឹកអប់ល្បីៗបំផុតលើពិភពលោក»។

កញ្ញា រស់ មុន្នីរ៉ែន ដែលប្រើប្រាស់លុច្សសូហ្វថាច់ (ពណ៌ផ្កាឈូក) ជាប្រចាំនិយាយថា «សាប៊ូលុច្សពិតជាក្រអូបមែន ខ្ញុំមានអារម្មណ៍ស្រស់ស្រាយនៅពេលងូតទឹក និងបន្ទាប់ងូតទឹក ហើយស្បែករបស់ខ្ញុំទន់ ក្រអូប និងមានសំណើម ខ្ញុំចូលចិត្តក្លិនហ្នឹងមែនទែន»។

លោកស្រី សំ សុជាតា បានបន្តទៀតថា «ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលគំាទ្រសាប៊ូដុសខ្លួន លុច្សកន្លងមក យើងមានមោទនភាពក្នុងការផ្តល់បទពិសោធន៍ សម្រាប់អតិថិជនទាំងអស់ ក្នុងការសាកល្បង ផ្សំនូវរូបមន្តទឹកអប់ដែលត្រូវបានប្រើប្រាស់ ក្នុងសាប៊ូដុសខ្លួនលុច្ស ដោយផ្ទាល់ដៃគាត់ និងជួបផ្ទាល់ជាមួយអ្នកជំនាញបង្កើតក្លិនទឹកអប់ក្នុងថ្ងៃនេះ។ លុច្សត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩២៥ ដែលមានលក់ជាង១០០ប្រទេសលើពិភពលោក»។

លោក ដេវីត ប៊យ នាយកគ្រប់គ្រងសកលរបស់ក្រុមហ៊ុន Givaudan ដែលជាក្រុមហ៊ុនផលិតក្លិនទឹកអប់សម្រាប់សាប៊ូដុសខ្លួនលុច្ស និងទឹកអប់ម៉ាកល្បីៗជាច្រើនដូចជា Calvin Klein និង Sarah Jessica Parker ជាដើមមានប្រសាសន៍ថា «ខ្ញុំធ្វើការបង្កើតក្លិនទឹកអប់អស់រយៈពេលជាង៥០ឆ្នាំមកហើយ ដែលការបង្កើតក្លិន សម្រាប់សាប៊ូដុសខ្លួន គឺពិបាកដូចជាការបង្កើតទឹកអប់ដូចគ្នា ដូចជាការឆ្លងកាត់នូវការធ្វើតេស្តន៍ជាច្រើនដង រួមជាមួយនិងភាពច្នៃប្រឌិត ដើម្បីផ្តល់នូវក្លិនមួយ ដែលផ្សារភ្ជាប់នឹងអារម្មណ៍របស់អ្នកប្រើប្រាស់ដែលផ្តល់បទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ពួកគេ»។

សាប៊ូដុសខ្លួនលុច្សមាន៤ប្រភេទ នៅកម្ពុជា ដូចជា លុច្សសូហ្វថាច់ Lux Soft Touch (ពណ៌ផ្កាឈូក) ចម្រាញ់ពីផ្កាកុលាបពិតពីប្រទេសបារាំង ផលិតដោយអ្នកជំនាញផលិតទឹកអប់ ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោកឈ្មោះ ខាលីស បេខឺ Calice Becker មកពីប្រទេសបារាំង ហើយគាត់ក៏ជាអ្នកបង្កើតទឹកអប់ប្រភេទ ជេអាដ័រ J’Adore សម្រាប់ម៉ាក គ្រីស្ទាន ដាយអរ Christian Dior។ ។ លុច្សមេជីកខលស្ពេល Lux Magical Spell ចម្រាញ់ពីផ្កាអូគីដេ ដោយ លោកស្រី នីកូលម៉ាស៊ីនី Nicole Mancini មកពីសហរដ្ឋអាមេរិក។ លុច្សវ៉ាយអ៊ីមប្រេស Lux White Impress បន្ថែមសារធាតុបំប៉នស្បែកដូចជាវីតាមីនបេ 3 និង វីតាមីន c ធ្វើឲ្យស្បែកសស្អាត ជាមួយនឹងក្លិនផ្កាដ៏ក្រអូបដែលផលិតដោយលោកស្រី នីកូលម៉ាស៊ីនី Nicole Mancini មកពីសហរដ្ឋអាមេរិក៕

លុច្សអាហ្វ័រស្ពាកខល Lux Aqua Sparkle ចម្រាញ់ពីសារាយសមុទ្រដែលជួយធ្វើឲ្យស្បែកត្រជាក់ស្រស់ស្រាយ!