(ភ្នំពេញ)៖ រំលឹកអំពីកាប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 កាលពីចុងសប្ដាហ៍ខែមេសា នៅផ្សារទំនើបភូពុយ ខេត្តបាត់ដំបងកន្លងទៅ ដែលមានតារាល្បីៗប្រចាំកម្ពុជា ចូលរួម ដូចជា លោក ឆាយ វីរៈយុទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, លោក Step, កញ្ញា លាង សុផាឡែន, កញ្ញា វី ឌីណែត ហើយកាន់តែអស្ចារ្យនោះ គឺវត្តមានលោក Film Rattapoom Toekongsap ដែលជាតារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីនៅប្រទេសថៃ។

កម្មវិធីលេងហ្គេមកម្សាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR បានចាប់ផ្តើមតាំងពីម៉ោង៥ល្ងាច ហើយម៉ោង៨ល្ងាច ចាប់ផ្តើមការប្រគំតន្ត្រី ប៉ុន្តែមិនទាន់បានប៉ុន្មានផង ប្រហែល៣០នាទីក្រោយក៏មានភ្លៀងធ្លាក់ ធ្វើឲ្យកម្មវិធីផ្អាកបន្តិចសិនដើម្បីរងចាំមេឃស្រលះវិញ ហើយបើទោះប្បីជាយ៉ាងនេះក្តីក៏បងប្អូនអ្នកគាំទ្រនៅខេត្តបាត់ដំបងនៅតែរងចាំទស្សនាការប្រគំតន្ត្រីនេះ។

ក្រោយភ្លៀងបានប្រហែលកន្លះម៉ោងមេឃក៏ចាប់ផ្តើមស្រលះវិញ ហើយការប្រគំតន្ត្រីក៏បានបន្ត ពេលនោះសំលេងហ៊ូរបស់អ្នកគាំទ្រក៏បានបន្លឺឡើង ព្រោះដល់ពេលតារាសម្តែងដ៏ល្បី មកពីប្រទេសថៃ គឺលោក Film Rattapoom Toekongsap ត្រូវបង្ហាញខ្លួន។ មិនតែប៉ុណ្ណោះវត្តមានកញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រស្រែកច្រៀងតាមផង រាំតាមផង ជាមួយនិងដៃកាន់ស្រាបៀរ ANCHOR រហូតដល់ចប់ការប្រគំតន្ត្រី។

សូមជំរាបថា ក្រោយការប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 នៅខេត្តបាត់ដំបង បានបញ្ចប់ក្រុមការងារស្រាបៀរANCHOR បានបន្តដំណើរទៅទីរួមខេត្តកំពង់ចាមនៅថ្ងៃទី៨-៩ ខែមេសា ដើម្បីនាំយកបទពិសោធន៍ថ្មីបំផុត និងភាពសប្បាយរីករាយយ៉ាងពិតប្រាកដ ជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរ ANCHOR ជូនបងប្អូននៅទីនោះ៕