(ភ្នំពេញ)៖ ព្រឹត្តការណ៍តន្ត្រីដ៏ធំមួយ បានឈានចូលមកដល់ទីរួមខេត្តសៀមរាបកាលពីចុងសប្ដាហ៍នេះ ដែលជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងរំភើបនេះ មានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា លោក ណុប បាយ៉ារិទ្ធ លោក ឃី សុឃុន កញ្ញា លាង សុផាឡែន និង កញ្ញា រ៉េត ស៊ូសាណា ហើយការប្រគុំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

តាមរយៈបទចម្រៀង និងក្បាច់រាំដ៏រស់រវើក ពីវត្តមានកំពូលតារាចម្រៀង សម្លេងស្រែកហ៊ោកងរំពងបានលាន់លឺពេញទីតាំងប្រគុំតន្ត្រី ដែលមានទស្សនិកជនកុះកររាប់ពាន់នាក់ ។ រឹតតែពិសេស សម្រាប់សប្តាហ៍នេះ Eragold Concert 2017 នឹងឈានចូលមកដល់ក្រុងតាខ្មៅ ជាមួយវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ជី ដេវីដ លោក នី រតនា និង កញ្ញា ឈីន ម៉ានិច្ច ។

កុំភ្លេចចូលរួមដោយសេរីក្នុង ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ នៅសួនច្បារមាត់ទន្លេ ក្រុង តាខ្មៅ នៅថ្ងៃទី៨មេសាខាងមុខនេះ ។ អ្នកទស្សនាផ្ទាល់ នឹងបានរីករាយជាមួយរសជាតិ ដ៏ស្រស់ថ្លារបស់ ទឹកសណ្តែកធម្មជាតិ Eragold និងរឹតតែរំភើបមួយរង្វាន់ភ្លាមៗ រួមជាមួយការឈ្នះរង្វាន់ធំ ម៉ូតូ Honda Dream ២០១៧ ១គ្រឿង ទូរទស្សន៍ LED៣២អ៊ីញ ៥គ្រឿង និងរង្វាន់ជាច្រើនទៀត ។

លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលព័ត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។

កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះ នាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេសជ្ជៈប៉ូវកម្លាំង Zeus  ហើយរាល់ផលិតផលទាំងអស់ នាំមកជូនផ្តាច់មុខដោយ Soon Soon Group៕