(ភ្នំពេញ)៖ គណៈប្រតិភូកូរ៉េចំនួន២៥ក្រុមហ៊ុន ដឹកនាំដោយលោក អ៉ីន ហួគីម ប្រធាននិងនាយកប្រតិបត្តិ នៃសមាគមពាណិជ្ជកម្មអន្តជាតិកូរ៉េ គ្រោងមកជួបពិភាក្សា ជាមួយអ្នកជំនួញល្បីៗនៅកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា។

ការជួបពិភាក្សាគ្នា គ្រោងនឹងរៀបចំឡើង នៅវេលាម៉ោង១១៖០០នាទីព្រឹក ដល់១៦៖០០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ខាងមុននេះ ក្នុងសិក្ខាសាលាស្ដីពី «ភាពជាដៃគូធុកិច្ចកម្ពុជា-កូរ៉េ និងជំនួបពាណិជ្ជកម្មរ វាងធុរជនកម្ពុជា-កូរ៉េ» ដែលធ្វើឡើងនៅសណ្ឋាគារអ៉ីនធើរកុងទីណង់តាល់ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងគោលបំណងរួមគ្នា លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងឧស្សាហកម្ម ជំរុញការផ្លាស់ប្ដូរ
ទស្សនកិច្ចពាណិជ្ជកម្ម និងសម្របសម្រួលផ្ដល់ការគាំទ្រ ក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជា សិក្ខាសាលា ជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម និងកិច្ចប្រជុំផ្សេងៗ និងចែករំលែកព័ត៌មានទីផ្សារ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕