(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ខ្លួនបានផ្ញើឯកសារពាក់ព័ន្ធ​នឹងសិល្បៈ​ល្ខោន​ខោល និងក្បាច់គុនល្បុក្កតោ ជូនអង្គការយូណេស្កូរួចរាល់ហើយ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ស្របតាមឆន្ទៈរបស់​ប្រជាពលរដ្ឋកម្ពុជា។

ក្នុងសេចក្ដីជូនព័ត៌មាន ក្រសួងវប្បធម៌បានបន្តថា តាមគោលការណ៍ និងនិតីវិធីរបស់អង្គការយូណេស្កូ ឯកសារនីមួយៗដែលដាក់ស្នើសុំ ត្រូវឆ្លង​កាត់ការពិនិត្យ និងវាយតម្លៃ ជាច្រើនដំណាក់កាល ពីក្រុមជំនាញអន្តរជាតិ មុននឹងដាក់ជូនការពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​អន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨ ខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងវប្បធម៌ ក៏បានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ ប្រកបដោយភាពជោគជ័យរួចមកហើយដែរ៕

សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ដូចខាងក្រោម៖