(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៤ ខែមេសានេះ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ភ្លៀងនឹងបន្តធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេស ពីមធ្យមទៅច្រើន។

តាមការប្រកាសរបស់ក្រសួងធនធានទឹក មូលហេតុដែលនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងបែបនេះ ដោយសារតែជ្រលងសម្ពាធទាប ដែលរុញមកពីផ្នែកខាងត្បូង នៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិន ត្រត់តំបន់ដីសណ្តរទន្លេមេគង្គ៕