(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Highlander បានបុកជាមួយរថយន្តទួរីស ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររថយន្ត Highlander ស្លាប់គៀបជាប់នឹងរថយន្ត។ ចំណែករថយន្តទួរីស ស្លាប់ស្រ្តីម្នាក់ និងរងរបួសជាង១០នាក់ មានក្មេងចាស់ ប្រុសស្រី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត១យប់ ឆ្លងចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដោយរថយន្តទាំងពីរធ្វើដំណើរបញ្ច្រាសទិសគ្នា។ រថយន្តទាំងពីរនេះសមត្ថកិច្ចមិនទាន់អះអាងថា រថយន្តមួយណាខុស ឬត្រូវទេ។

ទស្សនាវិដេអូពីផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៖